Undergraduate Scholarship Opportunity -
Type of job : funding-opportunitie
Deadline : 2021-02-08
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២០ - ២០២១
មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) (ហៅកាត់ថាមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទមេត្តាជ្រាបថា មជ្ឈមណ្ឌលឧត្តមភាពស៊ីសេននឹងផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រដែលជាប់មធ្យមសិក្សាទុតិយភូមិដែលមកពីគ្រប់វិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមកសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មរយៈពេល០៤ឆ្នាំ ក្រោមជំនួយឧបត្ថម្ភថវិកាពី United Service Foundation ដោយផ្ដោតលើថ្លៃបង់ការសិក្សារយៈពេល០៤ឆ្នាំ នៅសាកលវិទ្យាល័យ។
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនទាំងពីរភេទត្រូវ
- មានសញ្ញាតិខ្មែរ
- ជាសិស្សដែលជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៩-២០២០
- ជាសិស្សក្រីក្រ ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
កាលបរិច្ឆទ និងទីកន្លែងទទួលពាក្យ
ថ្ងៃឈប់ទទួលពាក្យ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៦ម៉០០នាទី នៅការិយាល័យរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដែលមានអាសយដ្ឋាននៅអគារស៊ីសេន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្លូវចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬផ្ញើរតាមសារអេឡិចត្រូនិច cesain@rua.edu.kh
កាលបរិច្ឆទនៃការសម្ភាស
ការសម្ភាសធ្វើឡើងនៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន។
សំណុំឯកសារដែលត្រូវបំពេញ
១. បង្កាន់ដៃទទួលពាក្យ ០១ច្បាប់˝មានគំរូ˝
២. ពាក្យស្នើសុំអាហារូបករណ៍ ០១ច្បាប់˝មានគំរូ˝
៣. ជីវប្រវត្តិរូបសង្ខេប ០១ច្បាប់˝មានគំរូ˝
៤. កិច្ចសន្យា ០១ច្បាប់˝មានគំរូ˝
៥. សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (ច្បាប់ថតចម្លង) ០១ច្បាប់
៦. លិខិតបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរមូលដ្ឋាន ០១ច្បាប់
៧. លិខិតបញ្ជាក់អាប្បកិរិយាមាយាទ ០១ច្បាប់
សំណុំឯកសារ និងព័ត៌មានបន្ថែម
សូមទាញយកឯកសារបែបបទទីនេះ៖ ឯកសារបែបបទ
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ព័ត៌មានបន្ថែម
ឬ ផ្ញើសារមកកាន់អុីម៉ែលរបស់យើងតាមរយៈ cesain@rua.edu.kh ឬទំនាក់ទំនងមក 023-6365-226។
PARTNERS