គម្រោងខួងអណ្ត

Type of job : career-opportunitie

Deadline : 2019-12-20

Call for Well Digging Service

គម្រោងខួងអណ្តូងទឹកស្អាតរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រជលផល​​


អំពីគម្រោង

      ​​មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (CE SAIN) បានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្ត និងការចែករំលែកចំណេះដឹងស្ដីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (SAIN) តាមរយៈការដាក់បញ្ចូលនូវបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដល់កសិករនិងអ្នកពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា។  មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន មានគោលដៅសំខាន់ៗ៣គឺ៖

​​      ១. សម្របសម្រួល និងបង្កើនអនុភាពដល់សកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍និង សកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហាររូបត្ថម្ភ។

      ២. កសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

      ៣. បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្ត្រដែលមានសក្កានុពលខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។

      មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានផ្តល់ថវិកាដល់មហាវិទ្យាល័យវិទ្យាសាស្រ្តជលផលដើម្បីកែលម្អរស្រះចិញ្ចឹមត្រីនិងបង្កើនប្រភពទឹកដើម្បីផ្តល់ឳកាសអោយសិស្សនិស្សិតនិងសាស្ត្រាចារ្យរបស់មហាវិទ្យាល័យធ្វើការសិក្សារៀនសូត្រនិងស្រាវជ្រាវដើម្បីបង្កើនសមត្ថភាពលើការងារវារីវប្បកម្ម និងជលផលនេះ។


ការដាក់ពាក្យដេញថ្លៃ

សូមចូលតាមតំណរខាងក្រោម ដើម្បីទាញយកពាក្យស្នើរសុំ៖

- ពត៌មានអំពីក្រុមហ៊ុនដាក់ពាក្យ (ចុចដើម្បីទាញយកឯកសារ)

- គម្រោងសំណើរថវិកាសម្រាប់ការខួងអណ្តូង (ចុចដើម្បីទាញយកឯកសារ)

សូមផ្ញើរពាក្យស្នើរសុំជាPDF មកកាន់ cesain@rua.edu.kh ឬដាក់ពាក្យផ្ទាល់នៅអគារស៊ីសេន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង។


សម្រាប់ពត៌មានបន្ថែម

សូមចុចលើតំណរទាំងពីរ សម្រាប់ពត៌មានបន្ថែមអំពីគម្រោង និងពត៌មានលំអិតអំពីការខួងអណ្តូង (PDF) (PDF)

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់សារអេឡិចត្រូនិច៖ cesain@rua.edu.kh ឬទូរសព្ទ័លេខ៖​ 023-6365-226 ។

ថ្ងៃផុតកំណត់សម្រាប់ការស្នើរសុំដាក់ពាក្យដេញថ្លៃ​៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩


Copyright © 2017 CE SAIN.